គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្គាល់: ជំរុញការផ្សព្វផ្សាយផលិតផលខេមប្រូប៊ីយ៉ូទិក

កាលបរិច្ឆេទ: ០៣ តុលា ២០២២ / ម្ហូបអាហារ

កាលពីថ្ងៃអង្គារ ទី១៣ កញ្ញា ២០២២ សហគ្រាសផលិតឱសថប៉េប៉េអឹមបានរៀបចំវគ្គបណ្តុះបណ្តាលទៅដល់អ្នកទីផ្សារដែលធ្វើការតាមទូរស័ព្ទមកពីក្រុមហ៊ុនចែកចាយឱសថ Laborex ប្រចាំនៅប្រទេសសេណេហ្គាល់ ឲ្យយល់ដឹងពីផលិតផលខេមប្រូប៊ីយ៉ូទិក ដែលជាផលិតផលឈានមុខគេ និងដែលមានសក្កានុពល។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺឲ្យអ្នកចូលរួមបានដឹងពីគុណប្រយោជន៍របស់ផលិតផលខេមប្រូប៊ីយ៉ូទិក ដើម្បីឲ្យពួកគេអាចណែនាំផលិតផលនេះទៅដល់អតិថិជន និងដើម្បីបង្កើនការចែកចាយផលិតផលទៅដល់អ្នកលក់បោះដុំនៅប្រទេសសេណេហ្គាល់។

អ្នកទីផ្សារទាំងនេះដែលធ្វើការទាក់ទងតាមរយៈទូរស័ព្ទជាមួយនឹងឱសថការីនៅទូទាំងប្រទេសប្រមាណជាង១០០នាក់ក្នុងមួយថ្ងៃៗ ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផលខេម បន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមក ហើយសន្យាថានឹងធ្វើការផ្សព្វផ្សាយផលិតផលនេះ។

ខេមប្រូប៊ីយ៉ូទិកគឺជាប្រភេទអាហារបំប៉នផលិតចេញពីទឹកញ ដែលសម្បូរដោយសារធាតុប្រូប៊ីយ៉ូទិកមានជីវិត ហើយដែលរបៀបផលិតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។

ដើមញត្រូវបានគេប្រើប្រាស់ធ្វើជាឱសថបុរាណជាច្រើនសតវត្សរ៍មកហើយនៅប្រទេសឥណ្ឌា។ ដើម្បីទទួលបានផលិតផលខេមប្រូប៊ីយ៉ូទិក ទឹកញត្រូវបានរក្សាទុកឲ្យឡើងមេបែបធម្មជាតិនៅហាលខ្យល់។ កម្តៅព្រះអាទិត្យ រួមផ្សំជាមួយនឹងជំនោរខ្យល់សមុទ្របានបង្កលក្ខណៈងាយស្រួលដល់ការបង្កើនសារធាតុប្រូប៊ីយ៉ូទិកដែលមានជីវិតបែបធម្មជាតិ និងធ្វើឲ្យវាឆាប់ឡើងមេ។ បើលោកអ្នកពិសាឲ្យបានជាប់គ្នារយៈពេល១០ថ្ងៃ ខេមប្រូប៊ីយ៉ូទិកដែលសម្បូរដោយសារធាតុប្រូស៊ីរ៉ូនីន (proxeronine) នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់លោកអ្នក និងជួយឲ្យលោកអ្នកមានថាមពល។ ម្យ៉ាងទៀត ដោយសារសកម្មភាពជាវិជ្ជមានរបស់វាទៅលើការសំយោគអ័រម៉ូនមេឡាតូនីន ខេមប្រូប៊ីយ៉ូទិកក៏អាចជួយសម្រួលដល់ដំណេករបស់លោកអ្នក និងធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ ព្រមទាំងជួយជំរុញការផលិតកោសិកា lymphocytes T (ប្រភេទកោសិកាឈាមសដែលបង្កើតឡើងដោយប្រព័ន្ធភាពស៊ាំ) និងជាលទ្ធផលគឺវាអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរាផងដែរ។ លើសពីនេះទៅទៀត ខេមប្រូប៊ីយ៉ូទិកជួយបំបាត់ការឈឺចាប់ និងជួយឲ្យអតិសុខុមប្រាណនៅក្នុងពោះវៀនមានតុល្យភាពឡើងវិញ៕